ទទូលខុសត្រូវលើកិច្ចការផ្ទាល់អ្នកដោយខ្លួនឯង
ចាប់ផ្តើមពីកិច្ចការតូចៗ ដើម្បីកសាងភាពជោគជ័យរបស់អ្នក។ បោះបង់កំហុស ឬក៏កុំស្ដាយក្រោយចំពោះកំហុសអតិតកាល ហើយកុំរំពឹងខ្លាំងពេកលើលទ្ធផល ជំនួសអោយការប្រឹងប្រែងអោយខ្លាំងលើកិច្ចនោះ។ ជារៀងរាល់ថ្ងៃគឺជាឱកាសថ្មីដើម្បីចាប់ផ្តើមម្តងទៀត។
ការចែករំលែកមួយនេះខ្ញុំចង់អោយអ្នកស្វែងយល់និងសរសេរចេញនៅផែនការតូចៗដែលអ្នកត្រូវធ្វើប្រចាំថ្ងៃ សប្ដាហ៍ ខែ និងឆ្នាំ ដូចនេះអ្នកអាចកាន់តែស្វែងយល់សុីជម្រៅអំពីខ្លួនឯងហើយអ្នកក៏អាចមានភាពច្បាស់លាស់ និងទទូលខុសត្រូវខ្ពស់លើសកម្មភាពរបស់អ្នកខ្លួនឯង។
"អ្នកគឺជាតែកុងនៃខ្លួនឯង សូមបើកបរវាទៅតាមគោលដៅជាក់លាក់និងមានការប្រុងប្រយ័ត្នខ្ពស់"
សូមលោកអ្នកទាញ់យកទម្រង់មួយនេះដើម្បីបំពេញតាមការណែនាំវាជាជំនួយសម្រាប់ធ្វើកិច្ចការងារមួយនេះ។ ទទូលខុសត្រូវលើកិច្ចការផ្ទាល់អ្នកដោយខ្លួនឯង
Comments
Post a Comment